រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្លើយតបទៅនឹងបរិយាប័ន្ន និងសមធម៌សង្គម របស់មន្ត្រីបង្គោលយេនឌ័រ តាមបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្លើយតបទៅនឹងបរិយាប័ន្ន និងសមធម៌សង្គម របស់មន្ត្រីបង្គោលយេនឌ័រ តាមបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត។

លោកអភិបាលរងខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្រ្តីបង្គោលយេនឌ័រ តាមបណ្ដាមន្ទីរ អង្គភាពនានាជុំវិញខេត្ត ដែលបានខិតខំបំពេញការងារ ស្របតាមតួនាទី ភារកិច្ច រហូតបានសម្រេចលទ្ធផលជាផ្លែផ្កាកន្លងមក។ ដោយមានការសម្របសម្រួលពីមន្ទីរកិច្ចការនារីខេត្ត ជាពិសេសការគាំទ្រមិនអាចខ្វះបានពីសំណាក់លោក លោកស្រី ប្រធានមន្ទីរ អង្គភាពរបស់ខ្លួន មន្ត្រីបង្គោលមន្ទីរ អង្គភាពទាំងអស់ បានសម្រេចស្របតាមផែនការដែលបានគ្រោងទុក ទោះជាមានបញ្ហាប្រឈមមួយចំនួនក្តី ក៏មន្ត្រីបង្គោលទាំងអស់បានសហការគ្នាយ៉ាងស្អិតរមួតដើម្បីស្វែងរកដំណោះស្រាយរួមមួយ ធ្វើយ៉ាងណាជម្រុញការឆ្លើយតបទៅនឹងបរិយាប័ន្ន និងសមធម៌ នៅក្នុងខេត្តកោះកុងរបស់យើង។ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថាមន្ត្រីបង្គោល ពីមន្ទីរ អង្គភាពនានា ពិតជាបន្តចូលរួមអនុវត្តឲ្យបានល្អប្រសើរ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ទៅតាមអ្វីដែលបានលើកឡើងក្នុងផែនការសម្រាប់អនុវត្តបន្ត៕

អត្ថបទទាក់ទង