រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចពិភាក្សាការងារ ជាមួយប្រតិភូ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការកំណត់ទីតាំង២ នៅក្នុងខេត្តកោះកុង ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីតាំងចំនួន ១០០ នៃ”គម្រោងតេជោភូមិ១០០”

លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយប្រតិភូ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការកំណត់ទីតាំង២ នៅក្នុងខេត្តកោះកុង ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីតាំងចំនួន ១០០ នៃ"គម្រោងតេជោភូមិ១០០"។

អភិបាលរងខេត្ត សូមស្វាគមន៌យ៉ាងកក់ក្តៅចំពោះប្រតិភូ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានកំណត់ខេត្តកោះកុង យកទីតាំងចំនួន២ ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីតាំងចំនួន១០០នៃ"គម្រោងតេជោភូមិ១០០"។ គម្រោងនេះនិងចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន នឹងកាត់បន្ថយភាពក្រីក្រ សំដៅឈានទៅសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ជាមួយគ្នានេះផងដែរ ខ្ញុំសូមឱ្យមន្ទីរជំនាញ ធ្វើការពិគ្រោះយោបល់និងពិភាក្សាអំពីការកំណត់ទីតាំងចំនួន២ នៅក្នុងខេត្តកោះកុង ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីតាំង១០០នៃ"គម្រោងតេជោភូមិ១០០"។ ទីតាំងសក្តានុពលសម្រាប់អនុវត្ត ត្រូវមានលក្ខណៈសម្បត្តិ ១-ជាទីកន្លែងដែលមានកេរតំណែលប្រវត្តិសាស្ត្រនិងវប្បធម៌ ២-ជាកន្លែងទាក់ទាញទេសចរណ៍ ៣-អាជ្ញាធរមានភាពជាអ្នកដឹកនាំនៅមូលដ្ឋាន មានភាពម្ចាស់ការ និងមានសមត្ថភាពធនធានមនុស្សគ្រប់គ្រាន់ ៤-មានសក្កានុពលទាក់ទាញការវិនិយោគឯកជន និង៥-មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ព្រមទាំង ៦-ជាទីតាំងដែលមានប្រជាជនច្រើន៕

អត្ថបទទាក់ទង