រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពមន្រ្តីឧទ្យានុរក្សប្រចាំតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែងនៃមន្ទីរបរិស្ថានខេត្តកោះកុង បានសហការជាមួយអជ្ញាធរភូមិ ឃុំ ចុះល្បាតត្រង់ចំណុចទំនប់ទឺកប្រៃតាំកន់

មន្ទីរបរិស្ថានខេត្តកោះកុង : ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែងនៃមន្ទីរបរិស្ថានខេត្តកោះកុង បានសហការជាមួយអជ្ញាធរភូមិ ឃុំ ចុះល្បាតដល់ត្រង់ចំណុចទំនប់ទឹកប្រៃតាំកន់ ក៍បានជួបប្រទះការបាញ់ថ្នាំសម្គាល់ព្រំដី   ព្រមទាំងមានការកាប់ទន្រ្ទានយកដីតំបន់អភិរក្សយកធ្វើកម្មសិទ្ធខុសច្បាប់ប្រហែលជិតមួយហិកតានៅបរិវេនក្រៅទំនប់ការពារទឹកប្រៃតាំកន់ ស្ថិតនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង ដែលបង្កឡើងដោយអញ្ញាត្តជន។ ដូចនេះកម្លាំងមន្រ្តីឧទ្យានុរក្សយើងបានចុចយកចំណុចនិយាមការ ដើម្បីធ្វើកំណត់ហេតុ និងបន្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកោះកុងដើម្បីចាត់វិធានការបន្តស្វែងរកជនសង្ស័យ៕

អត្ថបទទាក់ទង