រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហ៊ុន ម៉ារ៉ាឌី​ អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បាន​ដឹកនាំមន្រ្តីនៃមន្ទីរបរិស្ថានខេត្ត ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការរៀបចំកំណត់និងបែងចែកតំបន់គ្រប់គ្រងនិងផែនការគ្រប់គ្រង ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល» នៅសាលាខេត្តពោធិ៍សាត់

មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃអង្គារ-ពុធ ១១-១២ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០២០ លោក ហ៊ុន ម៉ារ៉ាឌី អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងលោក វ៉េត សុនីម ប្រធានការិយាល័យឧទ្យានជាតិ លោក ខឹម ប៊ុនថង និង លោក ឈឹម សុខឿន បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការរៀបចំកំណត់និងបែងចែកតំបន់គ្រប់គ្រងនិងផែនការគ្រប់គ្រង ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល» នៅសាលាខេត្តពោធិ៍សាត់ ក្រោម អធិបតីភាព ឯកឧត្តម ហែម សុចិត្ត អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ លោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ និង លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងអ្នកចូលរួមសរុប៧៦នាក់ ស្រ្តី១៦នាក់ មកពីខេត្តកោះកុង ពោធិសាត់ និង កំពង់ស្ពឺ៕

អត្ថបទទាក់ទង