រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និង​ជនជាតិដើមភាគតិច (ជង) សរុបចំនួន ៤០០ គ្រួសារ នៅស្រុកថ្មបាំង​

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និង​ជនជាតិដើមភាគតិច (ជង) សរុបចំនួន ៤០០ គ្រួសារ នៅស្រុកថ្មបាំង​ ខេត្ត​កោះកុង​។

ក្នុងឱកាសនេះផងដែរ លោកជំទាវអភិបាលខេត្ត បានលើកឡើងថា នេះជាអំណោយបន្តិចបន្តួចមិនអាចផ្គត់ផ្គង់ជីវភាពបងប្អូនបានរហូតនោះទេ នេះគ្រាន់តែជាការចែករំលែក សម្រាប់ដោះស្រាយបញ្ហាមួយរយៈពេលប៉ុណ្ណោះ។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បងប្អូនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាមួយការរស់នៅ ហូប ស្អាត នាំមកនូវសុខភាពល្អ៕

អត្ថបទទាក់ទង