រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ស្រុកមណ្ឌលសីមា

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលស្រុកមណ្ឌលសីមា(2021-2023)

#November 24, 2020

    នាព្រឹកថ្ងៃទី២៤​ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលស្រុកមណ្ឌលសីមា បានរៀបចំកម្មវិធីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ស្រុកមណ្ឌលសីមា ឆ្នាំ(២០២១ - ២០២៣) ក្រោមអធិបតីភាព លោកស្រី រិន​ សោភាភ័ក្ត្រ​ សមាជិកក្រុមប្រឹក្សាស្រុកមណ្ឌលសីមា​ , ឯកឧត្តម អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្តកោះកុង , លោក ប៉ែន​ វណ្ណា​ អភិបាល នៃគណៈអភិបាលរងស្រុកមណ្ឌលសីមា ។  សិក្ខាសាលានោះ មានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងមន្ទីរជំនាញជុំវិញខេត្ត, ក្រុមប្រឹក្សាស្រុក, អភិបាលរងស្រុក, នាយក/នាយករងរដ្ឋបាលស្រុក, មេបញ្ជាការកងម្លាំងទាំងបីប្រភេទស្រុក, ប្រធានការិយាល័យជំនាញចំណុះសាលាស្រុក ,មេឃុំ និងក្រុមប្រឹក្សាឃុំ , មេភូមិ ,តំណាងសមាគម /អង្គការមិនមែនរាជរដ្ឋាភិបាល ព្រមទាំងវិស័យឯកជន និងមន្រ្តីរាជការ​ សរុប​ ៦៩នាក់ ស្រ្តី ២១នាក់ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។

ថ្ងៃអង្គារ​ ៩ កើត ខែមិគសិរ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០
ថ្ងៃនេះ ជាថ្ងៃសីល
November 24,2020

អត្ថបទទាក់ទង