រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី អុិន សោភ័ណ្ឌ អភិបាលរងស្រុក បានដឹកនាំមន្រ្តីរាជការក្នុងរចនាសម្ព័ន្ធស្រុកបូទុមសាគរ មកសួរសុខទក្ខ និងចូលរួមរំលែកទុក្ខគ្រួសារ នៃសពលោក មុត បូរី ប្រធានស្តីទីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០

២៣/១១/២០២០(វេលាម៉ោង០៧:០០នាទីយប់)

.....................................

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី អុិន សោភ័ណ្ឌ អភិបាលរងស្រុក បានដឹកនាំមន្រ្តីរាជការក្នុងរចនាសម្ព័ន្ធស្រុកបូទុមសាគរ មកសួរសុខទក្ខ និងចូលរួមរំលែកទុក្ខគ្រួសារ នៃសពលោក មុត បូរី ប្រធានស្តីទីការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង១១.០៥ នាទីយប់ដោយគ្រោះថ្នាក់ចរាចរណ៍។

ក្រុមការងារក៏បានពាំនាំនូវថវិកាពីរដ្ឋបាលខេត្តកោះកុង ពីបណ្តាមន្ទីរអង្គភាពខេត្ត ពីរដ្ឋបាលក្រុង_ស្រុក ឃុំ_សង្កាត់ និងសប្បុរសជនបានថវិកាចំនួន ១០,៨៥០,០០០រៀល និងដុល្លារ ១,១០០ $  ចូលរួមបុណ្យសព ស្ថិតនៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងជាបន្តទៀត។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

...................................

ថ្ងៃចន្ទ ៨ កើត ខែមិគសិរ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០

ថ្ងៃនេះ ជាថ្ងៃសីល

November 23, 2020

អត្ថបទទាក់ទង