រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សេចក្តីជូនដំណឹង ស្តីពីការរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកោះកុង នៅស្រុកកោះកុង ស្ថិតក្នុងបរិវេណវត្តគីរីសត្ថារាម ហៅវត្តត្រពាំងរូង វេលាម៉ោង ៧ និង ៣០ នាទីព្រឹក

សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានក្រុមប្រឹក្សាស្រុក និងប្រជាពលរដ្ឋមេត្តាជ្រាបថា : ក្រុមប្រឹក្សាខេត្តកោះកុង និងរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាម ក្រុង ស្រុកនានា ក្នុងគោលបំណងដើម្បីឱ្យក្រុមប្រឹក្សាខេត្ត ជម្រាបជូនអំពីសកម្មភាពរបស់របស់រដ្ឋបាលខេត្ត ក្នុងរយៈពេលប្រាំបួន(០៩)ខែ ឆ្នាំ២០២០ និងការឆ្លើយតបចំពោះសំណើ សំណូមពរនានារបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សា សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ សំដៅបំភ្លឺ និងដោះស្រាយតម្រូវការនានារបស់មូលដ្ឋាន។
សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រព្រឹត្តទៅនៅស្រុកកោះកុង ស្ថិតក្នុងបរិវេណវត្តគីរីសត្ថារាម ហៅវត្តត្រពាំងរូង វេលាម៉ោង ៧ និង ៣០ នាទីព្រឹក។
អាស្រ័យដូចបានគោរពជូន និងជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ លោក លោកស្រីមេត្តាជ្រាបជាព័ត៌មាន។

អត្ថបទទាក់ទង