រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូដែលបានរងគ្រោះដោយសារពស់ចឹក នៅមន្ទីរពេទ្យកាល់ម៉ែត្រ

ក្រោយពីបានសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំអណ្ដូងទឹកមួយមក លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូដែលបានរងគ្រោះដោយសារពស់ចឹក កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយពាំនាំការសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដែលបានផ្ញើថវិកាជូនលោកគ្រូសម្រាប់ប្រើប្រាស់នៃការព្យាបាល។ ស្ថានភាពជំងឺរបស់លោកគ្រូមានភាព ល្អប្រសើរបាន ៨០ ភាគរយ ស្ថានភាពសុខភាព របស់លោកគ្រូមានការល្អប្រសើរហើយ នៅតែរងចាំមើលសាច់ដែលរលួយដែលត្រូវពស់ចឹកនោះ ប៉ុន្មានថ្ងៃទៀតទើបទទួលបានលទ្ធផល ១០០ ភាគរយ

អត្ថបទទាក់ទង