រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារ និងក្រុមប្រឹក្សាឃុំទួលគគីរ បាននាំយក អំណោយមនុស្សធម៌របស់អនុសាខាមានគ្រឿងឧបភោគ បរិភោគ ទៅជូនគ្រួសារសពក្រីក្រ នៅភូមិទួលគគីរ ឃុំទួលគគីរ

លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារ និងក្រុមប្រឹក្សាឃុំទួលគគីរ បាននាំយក អំណោយមនុស្សធម៌របស់អនុសាខាមានគ្រឿងឧបភោគ បរិភោគ០១កញ្ចប់ អង្ករ១៥គីឡូ ថវិកាអនុសាខា ចំនួន ១០០.០០០រៀល ថវិកាឃុំទួលគគីរ ចំនួន៣០០.០០០រៀល ថវិកាក្រុមការងារ ៥០.០០០រៀល និងថវិកាលោកស្រី ជា សំណាង សមាជិក ស.ស.យ.ក ស្រុក ចំនួន ២៥ដុល្លារ ទៅជូនគ្រួសារសពក្រីក្រ នៅភូមិទួលគគីរ ឃុំទួលគគីរ មានឈ្មោះ សែម ធឿង ភេទស្រី អាយុ៣២ឆ្នាំ មានកូន០៤នាក់តូចៗ ក្នុងឱកាសនោះលោកស្រី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រធានអនុសាខា ជាពិសេសលោកជំទាវប្រធានសាខា សូមរក្សាសុខភាពអោយបានល្អ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះគ្រួសារដោយធ្វើបុណ្យតាមប្រពៃណី និងតស៊ូតធ្វើការរកស៊ីចិញ្ចឹមកូនបន្តទៅមុខបន្តទៀត

អត្ថបទទាក់ទង