រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា នាយកអំណោយ ទៅជូនគ្រួសារសពក្រីក្រ នៅភូមិតាចាត ឃុំទួលគគីរ មានឈ្មោះ សែម ធឿង ភេទស្រី អាយុ ៣២ ឆ្នាំ ដែលមានកូន ៤ នាក់

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា ដឹកនាំដោយព្រះតេជគុណ ធី អាំភុន គ្រូសូត្រស្តាំ គង់នៅវត្តប៉ាក់ខ្លង និងជាអនុប្រធានកិត្តិយសអនុសាខា និង លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា រួមជាមួយ គណៈកម្មាធិការ ស.ស.យ.ក ស្រុក និងក្រុមប្រឹក្សាឃុំទួលគគីរ បាននាំយក អំណោយរបស់ព្រះតេជគុណ ធី អាំភុន និងសប្បុរសជន មានអង្ករ ៥០គីឡូ ទឹកក្រូច ១ កេស ត្រីខ ២ ឡូ មីម៉ាម៉ា ២ កេស ទឹកបរិសុទ្ធ ២ កេស នំកញ្ចប់ ១ កេស និង ថវិកាចំនួន ៤៩០,០០០ រៀល និងថវិកា គណៈកម្មាធិការសមាជិក ស.ស.យ.ក ស្រុក ចំនួន ៥៥០,០០០រៀល និងបានជួយជាថវិកា១០០,០០០រៀលជាប្រចាំខែ ពេញមួយឆ្នាំដល់កូនៗរបស់សព ទៅជូនគ្រួសារសពក្រីក្រ នៅភូមិតាចាត ឃុំទួលគគីរ មានឈ្មោះ សែម ធឿង ភេទស្រី អាយុ ៣២ ឆ្នាំ ដែលមានកូន ៤ នាក់តូចៗ ។

អត្ថបទទាក់ទង