រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង នៃគម្រោងស្ទៀរ បានរៀបចំកម្មវិធីដំណើរទស្សនៈកិច្ចផ្តាស់ប្តូរបទពិសោធន៍ពីភូមិតាំកន់ មកភូមិកណ្តោល

ថ្ងៃច័ន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០

លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ.ឧស្សាហកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង នៃគម្រោងស្ទៀរ បានរៀបចំកម្មវិធីដំណើរទស្សនៈកិច្ចផ្តាស់ប្តូរបទពិសោធន៍ពីភូមិតាំកន់ មកភូមិកណ្តោល ឃុំកណ្តោល ក្នុងស្រុកបូទុមសាគរ ដែលមានអ្នកចូលរួម ១៥នាក់ ស្រី ០៨នាក់។

ជាការយល់ឃើញជាក់ស្តែងក្នុងកម្មវិធីទស្សនៈកិច្ចសិក្សានេះ ប្រជាកសិករយើងមានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ ដោយមានការសួរនាំបន្ថែមច្រើន និងពេញចិត្តក្នុងការអនុវត្តដាំដុះតាមបែបបច្ចេកទេសថ្មីនេះ ដោយពួកគាត់ទទួលស្គាល់ថាពិតជាទទួលបានផលច្រើន និងមិនសូវប្រើកម្លាំងពលកម្មជាងការដាំពីមុនៗរបស់ពួកគាត់។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង