រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលា ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជម្ងឺអេដស៍ ជាពហុវិស័យ របស់គណ:កម្មាធិការប្រយុទ្ធ នឹងជម្ងឺអេដស៍ខេត្តកោះកុង ឆមាសទី២ ឆ្នាំ២០១៩

ឯកឧត្តម វេជ្ជបណ្ឌិត ស៊ឹម គឹមសែន អនុប្រធានអជ្ញាធរជាតិប្រយុទ្ធ នឹងជម្ងឺអេដស៍ លោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បសនអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជម្ងឺអេដស៍ ជាពហុវិស័យ របស់គណ:កម្មាធិការប្រយុទ្ធ នឹងជម្ងឺអេដស៍ខេត្តកោះកុង ឆមាសទី២ ឆ្នាំ២០១៩

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថាទោះបីកម្ពុជា ទទួលបាននូវជោគជ័យ ដ៏គួរអោយកត់សម្គាល់ក៏ពិតមែន តែយើងក៏មិនគួរធ្វេសប្រហែសដែរ ព្រោះការរីករាលដាលអាចនឹងផ្ទុះឡើងវិញក្នុងចំណោម ក្រុមបុរសស្រលាញ់បុរស ក្រុមអ្នកប្រើប្រាស់ គ្រឿងញៀន ក្រុមយុវវ័យ និងក្រុមចំណាកស្រុក។ល។ ដោយសារកត្តាទាំងនេះហើយ ទើបរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ៧ចំនុចប្រយុទ្ធនឹងជម្ងឺអេដស៍ ដែលតម្រូវឲ្យយើងទាំងអស់គ្នា បន្តនូវការទទួលខុសត្រូវ និង ចូលរួមឲ្យបានទូលំទូលាយ និងពហុវិស័យ ពីគ្រប់ស្ថាប័នរដ្ឋ ស្ថាប័នឯកជន សង្គមស៊ីវិល ដៃគូរអភិវឌ្ឍន៍ បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងបណ្តាញអ្នកប្រឈមមុខខ្ពស់។ល។ ដើម្បីកម្ពុជាឈានទៅសម្រេចឲ្យបាននូវគោលដៅថ្មីមួយទៀត នៅឆ្នាំ២០២៥ គឺ គោលដៅ ៩៥-៩៥ ៩៥ ( មានន័យថា៩៥% ដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ពួកគេ ៩៥% បានធ្វើរោគវិនិច្ឆ័យ គឺបានទទួលការព្យាបាលដោយឪសថប្រឆាំងមេរោគអេដស៍ និង ៩៥% អ្នកទទួលការព្យាបាល គឺបានកំចាត់មេរោគអេដស៍ពីក្នុងឈាម។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមអំពាវនាវ ដល់សមាជិក សមាជិកា នៃ អង្គសិក្ខាសាលា មានសុឆន្ទៈ ក្នុងការចូលរួមផ្សព្វផ្សាយទៅដល់ស្ថាប័ន អង្គភាព សហគមន៍ និងលើកទឹកចិត្តបំផុសប្រជាពលរដ្ឋ អោយមានការចូលរួមយ៉ាងខ្លាំងក្លា តាមគ្រប់រូបភាព ស្តីពីការបង្ការ ការព្យាបាល ថែទាំ គាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍-ជម្ងឺអេដស៍ ការប្រើប្រាស់ស្រោមអនាម័យ ការព្យាបាលជម្ងឺកាមរោគ ការធ្វើតេស្តឈាមរកមេរោគអេដស៍ និងការប្រើប្រាស់សឺរ៉ាំងម្ជុលសុវត្ថិភាព រួមទាំង ការបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ដើម្បីជាការរួមចំណែកក្នុងការសម្រេចនូវគោលដៅ
ខាងលើ តាមការរំពឹងទុក។

អត្ថបទទាក់ទង