រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសនីយ៍ត្រី ទេព វណ្ឌី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកោះកុង បានចូលរួមពិធីបុណ្យសព លោក​ ប៊ុន ណាំលួយ ភេទប្រុស​ អាយុ​ ៦៣ ឆ្នាំ

គណ:កម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ដឹកនាំដោយ លោកឧត្តមសនីយ៍ត្រី ទេព វណ្ឌី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធានគណ:កម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកោះកុង បានចូលរួមពិធីបុណ្យសព លោក​ ប៊ុន ណាំលួយ ភេទប្រុស​ អាយុ​ ៦៣ឆ្នាំ អតីត ជាយោធាសោធនពិការ បានទទួលមរណៈភាព នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ក្នុងនោះដែរបានប្រគល់ថវិកាមានដូចខាងក្រោម :
១-ថវិការបេឡាមរណ:សង្គ្រោះ ចំនួន ៤,០០០,០០០រៀល(បួនលានរៀល)
២-ថវិកា របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកោះកុង ចំនួន ៥០០,០០០រៀល(ប្រាំរយពាន់ រៀល)
៣-ថវិការរបស់ក្រុមការងារសរុប ៣៩០,០០០រៀល(បីរយកៅសិបពាន់ រៀល)
៤-អង្គចំនួន ៤៥ គីឡូក្រាម
៥-ទឹកត្រី ២ កេស
៦-មី ១ កេស។
ស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

អត្ថបទទាក់ទង