រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ និងក្រុមការងារ អញ្ជើញចុះពិនិត្យ ទីតាំងស្ថានភាព ជាក់ស្ដែង តាមការស្នើសូមរបស់លោក យាយ ដើម្បីសិក្សាក្នុងការសង់ផ្ទះមួយខ្នងជូនគាត់សម្រាប់រស់នៅអោយបានសមរម្យ

ក្រោយពីពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៩ តាមការស្នើសូម របស់ម៉ា យួន ដែលមានការខ្វះខាតទីទាល់ក្រ ដែលមានផ្ទះចាស់ទ្រុឌទ្រោម បានស្នើសូម លោកអភិបាល ធ្វើផ្ទះមួយខ្នងសំរាប់រស់នៅ តាមការចង្អុលបង្ហាញពីលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក បានឲ្យលោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ និងលោក ក្រូចបូរីសីហា អភិបាលរងស្រុក រួមជាមួយលោកមេឃុំអណ្តូងទឹក មេភូមិ នឹងក្រុមការងារ អញ្ជើញចុះពិនិត្យ ទីតាំងស្ថានភាព ជាក់ស្ដែង តាមការស្នើសូមរបស់លោក យាយ ដើម្បីសិក្សាក្នុងការសង់ផ្ទះមួយខ្នងជូនគាត់សម្រាប់រស់នៅអោយបានសមរម្យ

អត្ថបទទាក់ទង