រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រ​ជុំត្រួតពិនិត្យការអនុវត្តន៍ការងារឆ្នាំ២០២០ និងដាក់ទិសដៅអនុវត្តបន្ត​របស់អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ

ល្ងាចថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នាវេលាម៉ោង ១៤:៣០ នាទី លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍ការងារឆ្នាំ ២០២០ និងដាក់ទិសដៅអនុវត្តបន្ត។
-ពង្រឹងការអនុវត្តន៍ការងារនគរបាល និងសហគមន៍ (ទម្រង់ទាំង៤) ។
-ពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព លក្ខណៈសម្បត្តិ ៩ យ៉ាង ។ -បានចាត់តាំងកម្លាំងឈរជើងតាមគោលដៅដែលបានកំណត់ និងតំបន់ងាយរងគ្រោះ ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
-បានចាត់វិធានការ មិនអោយមានល្បែងស៉ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានក្រុងខេមរភូមិន្ទ ផ្តល់សេវាជូនប្រជាពលរដ្ឋប្រើប្រាស់សៀវភៅគ្រួសារ ក៤ សៀវភៅស្នាក់នៅ ក២ និងអត្តសញ្ញាណប័ណ្ណ។
-ផ្សព្វផ្សាយផែនការ របស់លោកឧត្តមសេនីយ៍ ស្នងការ ។ -បានចាត់វិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ.១៩
*វត្តមានចូលរួមប្រជុំមាន : លោកអធិការរង លោកនាយ-នាយរងផ្នែក លោកនាយ-នាយរងប៉ុស្តិ៍ និងមន្រ្តីផ្នែកជំនាញ
​ *កិច្ចប្រជុំនេះបានធ្វេីឡេីងនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង