រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលេីកទី១៩​ ឆ្នាំទី២​ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ

ថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ២០២០​ រដ្ឋបាលស្រុកគិរីសាគរ​ បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី១៩​ ឆ្នាំទី២​ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោកស្រី​ សុខ​ វណ្ណដេត​ ប្រធានក្រុមប្រឹក្សា​ស្រុក​ និងចេង​ មុនីរិទ្ធ​ អភិបាល​ នៃគណ:អភិបាលស្រុក​ ក្នុងនោះដែរក៏មានការអញ្ជេីញចូលរួមពី​លោក​ លោកស្រី​ សមាជិកក្រុមប្រឹក្សាស្រុក​ លោក​ លោកស្រី​ អភិបាលរងស្រុក​ លោកមេបញ្ជាការកងកម្លាំងទាំងបី​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ ការិយាល័យចំណុះសាលាស្រុក​ លោកប្រធានសហគមន៍នេសាទសម្រស់កោះស្តេច​ លោកស្រីអនុប្រធានមណ្ឌលសុខភាព​កោះស្តេច លោកមេឃុំទាំងបី​ មន្ត្រីសាលាស្រុក និងស្មៀនឃុំ​ សរុបសមាសភាពចូលរួមចំនួន​ ៣៩​ រូប​ ស្ត្រី​ ០៥​ រូប​។​ ចំពោះរបៀបវារៈមាន៖

១.ពិភាក្សា និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី១៨ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក

២.ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ

ឆ្នាំ២០២០ របស់រដ្ឋបាលស្រុក

៣.ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍ប្រចាំឆ្នាំ២០២០ របស់រដ្ឋបាលស្រុក

៤.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាងលក្ខខណ្ឌការងារនៃរដ្ឋបាលស្រុក

៥.ពិភាក្សាលេីបញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ

៦.សេចក្តីផ្សេងៗ

អត្ថបទទាក់ទង