រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចុះតាមដានសកម្មភាព ចិញ្ចឹមត្រី របស់កសិករជាសមាជិកបណ្តុំអាជីវកម្មត្រីឆ្ពង់ នៃអនុកម្មវិធី ASPIRE ខេត្តកោះកុង

ថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ  ឆ្នាំ២០២០

លោក សុខ សំអាត អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្តកោះកុង បានដឹកនាំក្រុមការងារអនុកម្មវិធី ASPIRE និងមានការចូលរួមដោយទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី មន្រ្តីជលផល និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះតាមដានសកម្មភាព ចិញ្ចឹមត្រី របស់កសិករឈ្មោះ ឆេង ឈុន និងកសិករឈ្មោះ ណយ កែ ដែលជាសមាជិកបណ្តុំអាជីវកម្មត្រីឆ្ពង់ នៃអនុកម្មវិធី ASPIRE ខេត្តកោះកុង។

ជាលទ្ឋផល ដំណើរការចិញ្ចឹមគឺមានលក្ខណៈល្អប្រសើ រក្សាបាននូវស្ថានភាព និងបរិមាណត្រីចិញឹចិមនូវដដែល ទោះជាស្ថិតក្នុងបរិបទជម្ងឺរាតត្បាត COVID-19 យ៉ាងណាក៍ដោយ។ នោះក៍ដោយសារមានការចូលរួមជម្រុញទិកចិត្តពីក្រុមការងារថ្នាក់ខេត្ត ព្រមទាំងទទួលបាននូវការគាំទ្រទុនគាំទ្រធាតុចូលខ្លះពីកម្មវិធី ASPIRE (មួយគ្រួសារទទួលបានជាង ៣០ម៉ឺនរៀល ស្មើនឹង ៥៥០ កូនត្រីឆ្ពង់) និងបន្ថែមលើការផ្តល់បច្ចេកទេសថ្មី ពីមន្រ្តីជលផល។

បញ្ហាដែលកំពុងជួបការលំបាកនាពេលបច្ចុប្បនរួមមាន៖

១. ត្រីមានជម្ងឺ បណ្តាលអោយងាប់មួយចំនួន

២. ទីផ្សាលក់ដុំជួបផលប៉ះពាល់ដោយសារ Covid-19 

៣. សម្ភារនិងថ្នាំព្យាបាលត្រី មិនមានគ្រប់គ្រាន់ ដោយសារការបិតច្រកព្រំដែន។

ដំណោះស្រាយបន្ទាន់ចំពោះមុខ៖

១. ក្រុមការងារបានស្នើសុំសមាជិកបណ្តុំដែលមានសក្តានុពល និងបទពិសោធខ្ពស់ ជួយចែករំលែកនូវបទពិសោធ និងថ្នាំព្យាបាលត្រីខ្លះ ជូនសមាជិកក្នុងបណ្តុំ និងស្នើសុំមន្រ្តីជលផលរាយការណ៍បញ្ហានេះជូននាយខណ្ឌ ដើម្បីរិះរកវិធានការណ៍អន្តរាគមន៍  

២. ការលក់ដុំទោះជាជួបឧបសគ្គខ្លះ តែដំណើរការលក់រាយកំពុងមានសន្ទុះ ដោយសារមានទេសចរក្នុងស្រុកច្រើន។

សរុបរួម សកម្មភាពចិញ្ចឹមត្រីឆ្ពង់របស់សមាជិកបណ្តុំអាជីវកម្មត្រីឆ្ពង់ខេត្តកោះកុង គឺមានសន្ទុះច្រើនជាងមុន ក្រោយពីទទួលបានការគាំទ្រទាំងទុន និងបច្ចេកទេសខ្លះពីកម្មវិធី ASPIRE។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង