រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការចុះពិនិត្យការងារសាងសង់សាលាបឋមសិក្សាតាមាឃ

លោកសេង សុធី អនុប្រធានមន្ទីរ អប់រំយុវជននិងកីឡា និងសហការី បានចុះពិនិត្យតាមដាន និងវាយតម្លៃការសាងសង់អគារសិក្សា១ខ្នង៥បន្ទប់នៅសាលាបឋមសិក្សាតាមាឃ ឃុំអណ្ដូងទឹក ស្រុកបូទុមសារគរ ក្រោមការជួយគាំទ្របច្ចេកទេសនិងថវិការបស់អង្គការPFD ប្រចាំខេត្តកោះកុង សហការជាមួយមន្ទីរអប់រំយុវជននិងកីឡានិងអាជ្ញាធរមូលដ្ឋាន។ជាលទ្ធផលការសាងសង់បានរួចរាល់ 100% តាមផែនការ ហើយគ្រោងដាក់ជូនលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សបានដំណើរការរៀនសូត្រក្នុងឆ្នាំសិក្សា 2021 នាពេលខាងមុខនេះ។ការសាងសង់ចំណាយអស់ថវិកាសរុប៥៨.០៨៨ដុល្លា ។តាមរយៈសមិទ្ធផលដ៏ថ្លៃថ្លានេះយើងសង្ឃឹមថានឹងអាចលើកស្ទួយវិស័យអប់រំនៅក្នុងតំបន់នេះ កាន់តែប្រសើរជាងមុនមួយកម្រិតទៀតជាពិសេសកុមារដែលស្ថិតតាមតំបន់ដាច់ស្រយាល មានកន្លែងសិក្សាសមរម្យ ដែលអាចក្លាយជាពលរដ្ឋពេញលេញ ឆ្ពោះទៅកាន់ការរស់នៅក្នុងសង្គមពុទ្ធិ ប្រកបដោយវិបុលភាពនាពេលខាងមុខ។

អត្ថបទៈ សុខ វីន

អត្ថបទទាក់ទង