រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

វេទិកាអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ”ខ្ញុំ❤️កោះកុង” រួមគ្នាបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (498)

ដោយមានការយកចិត្តទុកដាក់ពីសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានផ្ដួចផ្ដើមគំនិតរៀបចំវេទិកាផ្សព្វផ្សាយ “ខ្ញុំ❤️កោះកុង” រដ្ឋបាលស្រុកមណ្ឌលសីមា ដោយមានកិច្ចសហការ ពីមន្ទីរទេសចរណ៍ខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អធិការដ្ឋាននគរបាលស្រុក អាជ្ញាធរភូមិ ឃុំ ស្រុក និងមានប្រជាពលរដ្ឋចូលរួមកុះករ ហើយនៅក្នុងវេទិកាមាន វាគ្មិន តំណាងមន្ទីរ ទេសចរណ៍ មន្ទីរសាធារណការ និងដឹកជញ្ជូន អធិការនគរបាលស្រុក សម្រាប់ការផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយក្នុងនោះមានការសួរសំណួរចម្លើយ ដើម្បីទទួលបានមួកសុវត្ថិភាព និងបានចែកជូននូវសម្ភារៈដូចជា : មួកសុវត្ថិភាពចំនួន ០៣ មួក ចែកខិតប័ណ្ណជំនួយសា្មរតីស្ដីពីច្បាប់ចរាចរណ៍ចំនួន ៥០សន្លឹក និងសីលធម៌ ១០ ចំណុចដើម្បីការពារគ្រោះថ្នាក់ និងរបួសធ្ងន់ធ្ងរចំនួន ៥០ សន្លឹក

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021
កែប្រែចុងក្រោយ : 12 ម៉ោងមុន