រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ៧ ឆ្នាំ នៅសាលាស្រុកបូទុមសាគរ

លោក លោកស្រីក្រុមប្រឹក្សាស្រុកបូទុមសាគរ លោក លោកស្រី អភិបាលរង នៃគណៈអភិបាលស្រុក និងលោកនាយករងរដ្ឋបាលស្រុក បានដឹកនាំមន្រ្តីសាលាស្រុកអង្គភាពជំនាញជុំវិញស្រុក កងកំលាំងប្រដាប់អាវុធទាំងបី សាលាឃុំអណ្តូងទឹក យុវជន ស.ស.យ.ក ស្រុកបូទុមសាគរ យុវជនកាកបាទក្រហមកម្ពុជាស្រុក រៀបចំគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ៧ឆ្នាំ នៅសាលាស្រុកបូទុមសាគរ។ ចូលរួមសម្តែងការគោរពស្រឡាញ់ និងតបស្នងនូវគុណបការៈដ៏ធំធេងរបស់អង្គព្រះមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។

អត្ថបទទាក់ទង