រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំសាងសង់ផ្ទះសំណាក់គ្រូបង្រៀនក្នុងខេត្តកោះកុង

នៅក្នុងពេលដ៏ខ្លីខាងមុខខេត្តកោះកុង នឹងមានផ្ទះសំណាក់សម្រាប់គ្រូបង្រៀន ស្នាក់នៅ ក្នុងពេលបំពេញការងារ និងដំណើរកំសាន្ត នានា។ នៅសាលាប្រជុំមន្ទីរអប់រំយុវជននិងកីឡាដឹកនាំដោយ លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំយុវជន និង កីឡា បានប្រជុំជាមួយជាមួយការិយាល័យជំនាញ ដើម្បីពិគ្រោះយោបល់ ដើម្បីកំណត់ទីតាំងសាងសង់។អង្គប្រជុំបានសម្រេច សាងសង់ផ្ទះសំណាក់សម្រាប់គ្រូបង្រៀន នៅក្នុងបរិវេណមន្ទីរអប់រំយុវជន និង កីឡាខេត្តកោះកុង ។ នេះជាសមិទ្ធិផល មួយក្នុងចំណោមសមិទ្ធិផលជាច្រើន ដែលថ្នាក់ដឹកនាំខេត្ត និងមន្ទីរ បានខិតខំដើម្បីចូលរួមអភិវឌ្ឍខេត្តនៅជាប់ព្រំដែន ឆ្នេរសមុទ្រ កាន់តែរីកចម្រើនបន្ថែមទៀត។ យើងសង្ឃឹមថានៅពេលដែលផ្ទះសំណាក់នេះសាងសង់រួចរាល់ នឹងអាចជួយកាត់បន្ថយការចំណាយមួយចំណែកក្នុងការស្នាក់នៅរបស់លោក គ្រូ អ្នកគ្រូ និងមន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ពេលមកស្នាក់នៅក្នុងខេត្តកោះកុងយើង។

អត្ថបទទាក់ទង