រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាធិការ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមប្រចាំសាខា កក្រក ខេត្តកោះកុង នាយកប្រតិបត្តិសាខាបានដឹកនាំក្រុមប្រតិបត្តសាខា សហការជាមួយ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនគ្រួសារស្ត្រីមេម៉ាយ ពិការភាព (គ ថ្លង់) ជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ឈ្មោះ ព្រំ សុខុម

តំណាងអោយ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាធិការ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមប្រចាំសាខា កក្រក ខេត្តកោះកុង នាយកប្រតិបត្តិសាខាបានដឹកនាំក្រុមប្រតិបត្តសាខា សហការជាមួយ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនគ្រួសារស្ត្រីមេម៉ាយ ពិការភាព (គ ថ្លង់) ជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ឈ្មោះ ព្រំ សុខុម អាយុ២៩ឆ្នាំ ទើបសម្រាលបានកូនស្រី០១នាក់ រស់នៅភូមិអន្លង់វ៉ាក់ ឃុំតតាតៃក្រោម ស្រុកកោះកុង បច្ចុប្បន្នកំពុងសំរាក នៅមន្ទីរពេទ្យខេត្តកោះកុង។

នាឱកាសនោះលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាធិការ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមប្រចាំសាខា កក្រក ខេត្តកោះកុង និងក្រុមការងារ បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសសុខភាពមាតា ទារក និងកុមារ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកវេជ្ជបណ្ឌិតបានបន្តថា សូមបងស្រី និងគ្រួសារ កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាពទាំងអស់គ្នា ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលសាខាផ្តល់ជូនរួមមាន៖អង្ករ ២៥ គក្រ មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស ថ្នាំបាញ់មូស២កំប៉ុង ខោទឹកនោមកូនក្មេង ២០ខោ អាវយឺត២ សាប៊ូ៤ដុំ ព្រមទាំងថវិកា៨ម៉ឺនរៀលផងដែរ៕

អត្ថបទទាក់ទង