រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ព្រឹកថ្ងៃទី២០ មករា ឆ្នាំ២០២១ ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែមករា

លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ព្រឹកថ្ងៃទី២០ មករា ឆ្នាំ២០២១ ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែមករា ។
របៀបវារៈនៃកិច្ចប្រជុំ៖
១-ពិនិត្យ កែតម្រូវសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២១ របស់មន្ទីរព័ត៌មានខេត្តកោះកុង។
ថ្លែងក្នុងកិច្ចប្រជុំ លោកប្រធាន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារកន្លងមករបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរព័ត៌មានខេត្តកោះកុង ទន្ទឹមនេះ លោកប្រធាន ក៍បានជម្រុញបន្ថែមទៀតដោយបន្តសហការណ៍គ្នាឱ្យបានកាន់តែជិតស្និត ដើម្បីសម្រេចបាននូវលទ្ធផលល្អជាបន្តបន្ទាប់ទៀត។
២-ផ្សព្វផ្សាយអំពីស្ថានភាពជំងឺកូវីដ ១៩ ជូនមន្ត្រីរាជការ ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលដល់សហគមន៍។ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

អត្ថបទទាក់ទង