រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារ កងរាជអាវុធហត្ថខេត្តកោះកុង ដែលដឹកនាំដោយ លោកឧត្តមសេនីយ៏ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានប្រគល់បច្ច័យមូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ទៅជូនក្រុមគ្រួសារសពលោកព្រិន្ទបាលឯក អុឹង សីមា៉ណូតជំនួយការការិយាល័យប្រតិបត្តិការ សេនាធិការដ្ឋាន

ក្រុមការងារ កងរាជអាវុធហត្ថខេត្តកោះកុង ដែលដឹកនាំដោយ លោកឧត្តមសេនីយ៏ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានប្រគល់បច្ច័យមូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ទៅជូនក្រុមគ្រួសារសពលោកព្រិន្ទបាលឯក អុឹង សីមា៉ណូតជំនួយការការិយាល័យប្រតិបត្តិការ សេនាធិការដ្ឋានបានរួចរាល់ហើយ ដែលបច្ច័យសរុបមានចំនួន ២៦.៥៧៩.៥០០រៀល
(ម្ភៃប្រាំមួយលានប្រាំសែនប្រាំពីមុឺនប្រាំបួនពាន់ប្រាំរយរៀលគត់)។

តំណាងក្រុមគ្រួសារសព និងជាអ្នកសម្របសម្រួលមូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានបរិច្ចាកថវិកាផ្ទាល់ខ្លួន និងសូមលើកដៃបួងសួង ដល់វត្ថុសក្តិសិទ្ធក្នុងលោក សូមមេត្តាជួយតាមបីបាច់ ថែរក្សា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អោយជួបប្រទះតែសេចក្តីសុខ និងពុទ្ធពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កំុបីឃ្លៀងឃ្លាតឡើយ។

មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ដើម្បីអាវុធហត្ថគ្រប់គ្នា.

ប្រភព : វ.ត្រី ឈន ឌីណា

អត្ថបទទាក់ទង