រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារសាងសង់ជួសជុល និងកែលំអរ ទីលានបញ្ចុះសពអតីតយុទ្ធជន ខេត្តកោះកុង សូមអំពាវអោយបងប្អូនជួយចូលរួមឧបត្ថម្ភជាថវិកា សំភារៈ ដើម្បីរៀបចំកែលំអរទីលានផ្នូរនេះ អោយបានសមរម្យ

ចាប់តាំងពី ឆ្នាំ១៩៧៩ មកដល់ ឆ្នាំ១៩៩៨ ទីនេះជាកន្លែងបញ្ចុះសពកម្មាភិបាល និងយុទ្ធជន ដែលសរុបទៅមានចំនួន ៤៤៧ សព ស្មើនឹង ៤៤៧ ផ្នូរ។ ដោយមើលឃើញទីលានបញ្ចុះសពនេះមិនសក្កិសមទៅនឹងការពលីរបស់កម្មាភិបាល និងយុទ្ធជនយើង ដែលមានគុណូបការៈដ៏ធំធេង ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង បានស្នើទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងការពារជាតិ ហើយត្រូវបានសម្តេចឯកភាព និងគាំទ្រ ដោយសម្រេចបង្កើតជាក្រុមការងារ ដើម្បីរៀបចំកែលំអកន្លែងបញ្ចុះសពនេះឡើងវិញដោយកែទៅជា“ទីលានបញ្ចុះសពយុទ្ធជន ខេត្តកោះកុង” វិញ តាមរយៈសេចក្តីសម្រេចលេខ ២៧សសរ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។

ដូច្នេះក្រុមការងារសាងសង់ ជួសជុល និងកែលំអរ ទីលានបញ្ចុះសពអតីតយុទ្ធជន ខេត្តកោះកុង សូមអំពាវអោយបងប្អូនជួយចូលរួមឧបត្ថម្ភជាថវិកា សំភារៈ ដើម្បីរៀបចំកែលំអរទីលានផ្នូរនេះ អោយបានសមរម្យ អោយសមទៅនឹងការធ្វើពលីកម្មរបស់កម្មាភិបាលយុទ្ធជនយើង ក្នុងបុព្វហេតុការពារទឹកដី និងសុខសន្តិភាពជូនដល់ប្រជាពលរដ្ឋ។ បងប្អូនមកអាចទាក់ទងតាមរយ::

  • លោកវរសេនីយ៍ឯក ប្រាក់ យន្ត 0973232233
  • លោកវរសេនីយ៍ឯក យឹម ផាម៉ន 0979611615
  • គណនីធនាគារ ABA លេខ 977707745 (Yun Min Prak Youn and Yim Phaman)

អត្ថបទទាក់ទង