រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អនុសាខាកាកក្របាទក្រហមកម្ពុជាស្រុកបូទុមសាគរ ចែកជូនចាស់ជរាទីទាល់ក្រ ចំនួន ១៣ គ្រួសារ នៅភូមិប្រលាន និងសុវណ្ណាបៃតង ឃុំកណ្តាល ស្រុកបូទុមសាគរ

លោក កែវ នីបូរ៉ា អភិបាលស្តីទី និងលោកស្រី អ៊ិន សោភ័ណ អនុប្រធាន អនុសាខាកាកក្របាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារសាខាកាកក្របាទក្រហមកម្ពុជាស្រុកបូទុមសាគរ លោកមេឃុំកណ្ដាល និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ របស់អនុសាខាកាកក្របាទក្រហមកម្ពុជាស្រុកបូទុមសាគរ ចែកជូន ចាស់ជរាទីទាល់ក្រ ចំនួន ១៣ គ្រួសារ នៅភូមិប្រលាន និងសុវណ្ណាបៃតង ឃុំកណ្តាល ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២០ គីឡូ ស្ករស ១ គីឡូ អំបិល កន្លះគីឡូ មី ១៤ កញ្ចប់ តែ ២ កញ្ចប់ ទឹកត្រី ២ ដប ទឹក ស៊ី អ៊ីវ ២ ដប ត្រីខ ៣ កំប៉ុង ទឹកបរិសុទ្ធ ១ យួរ។

អត្ថបទទាក់ទង