រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រជាជន ក្នុងខេត្តកោះកុង បានចូលរួមបរិច្ចាកឈាម ដើម្បីជួយសង្រ្គោះជីវិត លោកស្រី វ៉ា សុខហួង ជាមន្ត្រីបម្រើការ នូវមន្ទីរសុខាភិបាលខេត្តកោះកុង មានអការៈធ្លាក់ឈាមក្រោយសម្រាល

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (6.8K)

សូមគោរពថ្លែងអំណរគុណជូនចំពោះសប្បុរសជន អាជ្ញាធរខេត្ត អាជ្ញាធរក្រុងស្រុក មន្ទីរជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ ស្ថាប័នតុលាការ សិស្សនិស្សិត បុគ្គលិក មន្រ្តីរាជការ ស្ថាបនធនាគារ ក្រុមហ៊ុនឯកជន ជាពិសេសប្រជាជនក្នុងខេត្តកោះកុងទាំងអស់ ដែលបានចូលរួមបរិច្ចាកឈាមយ៉ាងច្រើនកុះករ ដើម្បីជួយសង្រ្គោះជីវិត លោកស្រី វ៉ា សុខហួង ជាមន្ត្រីបម្រើការ នូវមន្ទីរសុខាភិបាលខេត្តកោះកុង មានអការៈធ្លាក់ឈាមក្រោយសម្រាល ហើយលោកស្រី ត្រូវការឈាមជាចាំបាច់ រហូតមកដល់ពេលនេះ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តកោះកុង បានជួយសង្រ្គោះដល់លោកស្រី និងបានបញ្ចូលឈាមអស់ចំនួន ១០ ប្លោកឈាម និងត្រៀមចំនួន ៣ ប្លោកឈាម ដើម្បីដាក់បន្ត ជញ្ជូនទៅព្យាបាលបន្ត នៅព្រះរាជាណាចក្រថៃ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021
កែប្រែចុងក្រោយ : 12 ម៉ោងមុន