រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីបើកការដ្ឋានសាងសង់អគាររដ្ឋបាលឃុំឬស្សីជ្រុំ និងឃុំតាទៃលើ នៃស្រុកថ្មបាំង

លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់អគាររដ្ឋបាលឃុំឬស្សីជ្រុំ និងឃុំតាទៃលើ នៃស្រុកថ្មបាំង។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ក្នុងស្រុកថ្មបាំងទាំងមូល មានអគាររដ្ឋបាល ជាលក្ខណៈស្តង់ដារ របស់ក្រសួងមហាផ្ទៃ ទូទាំងស្រុក ជាក់ស្តែងថ្ងៃនេះ ជាការបើកការដ្ឋាននាពេលនេះ សូមអាជ្ញាធរឃុំជួយពិនិត្យ និងតាមដានការសាងសង់អគារប្រកបដោយគុណភាព និងប្រើប្រាស់បានយូរ សម្រាប់បម្រើសេវា ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន និងរក្សាឯកសារបានល្អប្រសើរ ជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងឃុំ។

អត្ថបទទាក់ទង