រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកស្រែអំបិលបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក

​នៅ​ថ្ងៃ​ទី​២៩ ខែមករា​ ឆ្នាំ​២០២១ វេលាម៉ោង ៨:០០ នាទីព្រឹក រដ្ឋបាលស្រុកស្រែអំបិលបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធានអង្គប្រជុំ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាលស្រុក លោក លោកស្រី ប្រធានការិយាល័យអង្គភាពនៃរដ្ឋបាលស្រុក កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល លោក លោកស្រី ក្រុមប្រឹក្សាឃុំទាំង ៦ នៃស្រុក។របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖១.ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកលើកមុន(ទី២០)២.ពិនិត្យ ពិភាក្សា និងអនុម័ត របាយបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២១ របស់រដ្ឋបាលស្រុក៣.ពិនិត្យ និងអនុម័ត ការបែងចែកប្រាក់រង្វាន់សម្រាប់ឆមាសទី២ ឆ្នាំ២០២០ របស់រដ្ឋបាលស្រុក៤.ស្ដាប់របាយការណ៍ប្រចាំខែមករា ឆ្នាំ២០២១ របស់គណៈកម្មាធិការ គ.ក.ស.ក៥. ពិនិត្យ និងអនុម័តសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក)៦.ពិនិត្យ ពិភាក្សា និងអនុម័តបញ្ហាផ្សេងៗ។ក្នុងនោះផងដែរ លោកអភិបាល នៃគណៈអភិបាលស្រុក បានអានសេចក្ដីប្រកាសស្ដីពីការផ្លាស់ប្ដូរ និងទទួលស្គាល់ លោក ម៉ាស់ សុជា ជាប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល និងលោក ទេព សុជា ជាសមាជិកក្រុមប្រឹក្សាស្រុកស្រែអំបិល។

អត្ថបទទាក់ទង