រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប្រតិភូមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុងដឹកនាំក្រុមកីឡាករបាល់ទាត់យុវជនខេត្តកោះកុងចូលរួមប្រកួតជ្រើសរើសជើងឯកយុវជនអាយុក្រោម ១៨ឆ្នាំ (U18) ឆ្នាំ២០២០-២០២១នៅខេត្តកែប

លោក កៅ សាវ៉ា អនុប្រធានការិយាល័យ និងលោក មាស រិទ្ធី មន្ត្រីការិយាល័យ យុវជន និងកីឡាតំណាងប្រតិភូមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំកីឡាករបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំ(U18)ខេត្តកោះកុងចំនួន ១៦រូប ដើម្បីចូលរួមប្រកួតជាមួយកីឡាករយុវជនអាយុក្រោម ១៨ឆ្នាំ(U18)ខេត្តកែប ជ្រើសរើសជើងឯកយុវជនអាយុក្រោម ១៨ ឆ្នាំ ប្រចាំឆ្នាំ ២០២០-២០២១ ដែលនឹងគ្រោងធ្វើឡើងនាថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨ និង០០ នាទីព្រឹក នៅពហុកីឡដ្ឋានខេត្តកែប។(អត្ថបទ៖ ហង់ សុវណ្ណ)

អត្ថបទទាក់ទង