រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកយុវជនអាយុក្រោម ១៨ឆ្នាំ(U18)ប្រចាំឆ្នាំ ២០២០-២០២១ នៅខេត្តកែប

ក្រុមកីឡាករបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំ(U18)ខេត្តកោះកុងក្នុងឈុតសម្លៀកបំពាក់ពណ៌ស្លាទុំបានចូលរួមប្រកួតដណ្ដើមជើងឯកយុវជនU18នៅពហុកីឡដ្ឋានខេត្តកែប ដោយត្រូវប៉ះក្រុមកីឡាករបាល់ទាត់យុវជនU18របស់ខេត្តកែបសម្លៀកបំពាក់ពណ៌ខៀវ។ ក្នុងតង់ទី១ (៤៥នាទី)ដំបូងបានបញ្ចប់ជាលទ្ធផលបណ្ដោះអាសន្នក្រុមម្ចាស់ផ្ទះឈ្នះ០១ យុវជនU18ខេត្តកោះកុង ០០(កែប០១ កោះកុង០០)។លុះចូលមកដល់តង់ទី២ ក្រុមកីឡាករបាល់ទាត់យុវជនU18ខេត្តកោះកុងរកគ្រាប់បាល់បាន០២ លើសក្រុមយុវជនU18ខេត្តកែបជាម្ចាស់ផ្ទះចំនួន០១គ្រាប់ អាជ្ញាកណ្ដាលបានបន្លឺស្នូរកញ្ចែបញ្ចប់ការប្រកួត ជាលទ្ធផលផ្លូវការ( U18ខេត្តកែប ០១ U18ខេត្តកោះកុង ០២)។(អត្ថបទ៖ ហង់ សុវណ្ណ)

អត្ថបទទាក់ទង