លោក សេង សុធី អនុប្រធានមន្ទីរតំណាងលោក ង៉ែត ឡឹងប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង និងលោក ហង់ សុវណ្ណ មន្ត្រីការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង បានអមដំណើរប្រតិភូក្រសួងអប់រំ(ក្រុមការងារនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ)ដឹកដោយលោក រ័ត្ន សារ៉ា ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈចុះបើកវគ្គបណ្ដុះបណ្ដាលលោកគ្រូអ្នកគ្រូកម្រិតមធ្យមសិក្សាទុតិយភូមិស្ដីពីការកំណត់ប្រភេទថ្នាក់ និងការប្រើប្រាស់កម្មវិធីត្រីវិស័យ(Trey Visay App)តាមទូរស័ព្ទឆ្លាតវៃ នៅវិទ្យាល័យហ៊ុន សែន ចាំយាម ក្នុងស្រុកមណ្ឌលសីមា។ឆ្លៀតក្នុងឱកាសនោះលោក សេង សុធី បានណែនាំលោកគ្រូអ្នកគ្រូស្គាល់ពីសមាសភាពប្រតិភូក្រសួងអប់រំព្រមទាំងបង្ហាញពីគោលបំណងខ្លះៗដែលក្រសួងចុះបណ្ដុះបណ្ដាល និងជំរុញលោកគ្រូអ្នកគ្រូកម្រិតមធ្យមសិក្សាទុតិយភូមិទាំងអស់យកចិត្តទុកដាក់ស្ដាប់និងហ្វឹកហាត់នៃការប្រើកម្រងសំណួរនិងកម្មវិធីត្រីវិស័យ(Trey Visay App)ដើម្បីជាមូលដ្ឋានគ្រឹះសំខាន់ក្នុងការផ្សព្វផ្សាយដល់សិស្សានុសិស្សខ្លួន។ថ្លែងក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈបានគួរបញ្ជាក់ពីគោលបំណងសំខាន់នៃការបើកវគ្គបណ្ដុះបណ្ដាលនេះ គឺឲ្យសិស្សានុសិស្សថ្នាក់ទី ១០ អាចជ្រើសរើសប្រភេទថ្នាក់បណ្ដុំមុខវិជ្ជាវិទ្យាសាស្រ្ត ឬបណ្ដុំមុខវិជ្ជាវិទ្យាសាស្រ្តសង្គមដែលខ្លួនត្រូវសិក្សានៅថ្នាក់ទី ១១ ឲ្យស្របតាមឧបនិស្ស័យនិងចំណង់ចំណូលចិត្តពិតរបស់ពួកគាត់។ក្រុមការងារប្រតិភូក្រសួងបានផ្ដល់ជាកម្រងសំណួរជូនលោកគ្រូអ្នកគ្រូដើម្បីបំពេញសាកល្បងឆ្លុះបញ្ចាំងឧបនិស្ស័យផ្ទាល់ខ្លួន ។ ទន្ទឹមនឹងនោះ តំណាងប្រតិភូបានរំឭកលោកគ្រូអ្នកគ្រូឲ្យយកចិត្តទុកដាក់អាននឹងយល់ខ្លឹមសារសំណួរនីមួយៗឱ្យយល់ច្បាស់ មុននឹងជ្រើសរើសចម្លើយនៃផ្នែកនីមួយៗ និងធ្វើបទបង្ហាញលម្អិតក្នុងការបំពេញកម្រងសំណួរទាំងនោះ ។បន្ទាប់មក តំណាងប្រតិភូបានណែនាំពីវិធីទាញយកកម្មវិធីត្រីវិស័យ និងរបៀបនៃការប្រើប្រាស់ជូនលោកគ្រូ អ្នកគ្រូ។មុននឹងបញ្ចប់ លោកប្រធាននាយកដ្ឋានបានផ្ដាំផ្ញើគណៈនាយកក៏ដូចជាលោកគ្រូអ្នកគ្រូគប្បីយកកម្រងសំណួរនិងកម្មវិធីត្រីវិស័យប្រើប្រាស់តាមទូរស័ព្ទឆ្លាតវៃអនុវត្តជាមួយសិស្សានុសិស្សថ្នាក់ទី ១០ដើម្បីពួកគាត់ជ្រើសរើសប្រភេទថ្នាក់សិក្សាបានត្រឹមត្រូវនិងស្របតាមឧបនិស្ស័យ។មួយវិញទៀត លោកប្រធានបានបញ្ជាក់ជូនថាកម្មវិធីត្រីវិស័យដែលដាក់អោយទាញយកតាម Play store ចំពោះទូរស័ព្ទឆ្លាតវៃដំណើរការដោយ(Android) និងទាញយកតាម App store ចំពោះទូរស័ព្ទឆ្លាតវៃដែលដំណើរការដោយ(IOS)ជាប្រភេទកម្មវិធីប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតផងចំពោះប៊ូតុងមួយចំនួនដូចជាប្រភេទវីដេអូបង្ហាញមុខរបរ ការបង្ហាញពីមុខវិជ្ជាត្រូវសិក្សាផ្នែកសង្គម ឬវិទ្យាសាស្រ្ត និងមិនចាំបាច់មានអ៊ីនធឺណិតក៏អាចប្រើបានចំពោះប៊ូតុងកម្រងសំណួរនៃការធ្វើតេស្តសមត្ថភាពខ្លួន(សិស្ស)។(អត្ថបទ ៖ ហង់ សុវណ្ណ)
វគ្គបណ្ដុះបណ្ដាលពីការកំណត់ប្រភេទថ្នាក់ និងការប្រើប្រាស់កម្មវិធីត្រីវិស័យ(Trey Visay App)តាមទូរស័ព្ទឆ្លាតវៃជូនគ្រូបង្រៀនកម្រិតមធ្យមសិក្សាទុតិយភូមិ
- 410
- ដោយ មន្ទីរអប់រំ យុវជន និងកីឡា
អត្ថបទទាក់ទង
-
សូមអបអរសាទរ “ព្រែកស្រែអំបិល” ទទួលបានជ័យលាភីព្រែកកម្សាន្ដស្អាត។
- 410
- ដោយ រដ្ឋបាលស្រុកស្រែអំបិល
-
លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា
- 410
- ដោយ រដ្ឋបាលក្រុងខេមរភូមិន្ទ
-
លោក ម៉ុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក ប្រាក់ គឿន ប្រធានការិយាល័យអប់រំយុវជន និងកីឡាក្រុង អញ្ជើញចូលរួមប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៣-២០២៤ ជានិមិត្តរូប
- 410
- ដោយ រដ្ឋបាលក្រុងខេមរភូមិន្ទ
-
លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក សាក់ រ៉ាវី នាយករងរដ្ឋបាលសាលាក្រុង អញ្ជើញចូលរួម ពិធីប្រកាស និងប្រគល់ជ័យលាភីចំណាត់ថ្នាក់ដល់ឆ្នេរខ្សាច់ និងព្រែកជ័យលាភីក្នុងក្របខ័ណ្ឌ នៃចលនាប្រឡងប្រណាំង ឆ្នេរខ្សាច់កំសាន្តស្អាតលើកទី៤ និងព្រែកកំសាន្តស្អាតលើកទី១ ឆ្នាំ២០២៣
- 410
- ដោយ រដ្ឋបាលក្រុងខេមរភូមិន្ទ
-
ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារ លើកកម្ពស់គុណភាព (QIWG)
-
សេចក្តីណែនាំ ស្តីពី តួនាទី ភារកិច្ច និងរបៀបរបបការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
- 410
- ដោយ ហេង គីមឆន
-
រាជរដ្ឋាភិបាលកម្ពុជា សេចក្តីសម្រេច ស្តីពីការចាត់តំាងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង
- 410
- ដោយ ហេង គីមឆន
-
សកម្មភាពប្រចាំថ្ងៃរបស់មន្ត្រីចត្តាឡីស័កប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម មានតួនាទីពិនិត្យសុខភាព អភិបាលកិច្ចស្ថានភាពអនាម័យ ការតាមដាន ស៊ើបអង្កេតរកឲ្យឃើញភ្នាក់ងារបង្កឲ្យទាន់ពេលវេលា វាយតម្លៃ ផ្ទៀងផ្ទាត់និងឆ្លើយតបគ្រោះសុខភាពសាធារណៈ ការអនុវត្តវិធានការសុខភាព
-
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកែប
- 410
- ដោយ ហេង គីមឆន
-
លោកស្រី ទួត ហាទីម៉ា អភិបាលនៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើត រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា
- 410
- ដោយ រដ្ឋបាលស្រុកថ្មបាំង