រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អបអរសាទរ ពិធីប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ នៅភូមិ៣ សង្កាត់ស្មាច់មានជ័យក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក ផៃធូន ផ្លាមកេសន អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតីភាព អបអរសាទរ ពិធីប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ នៅភូមិ៣ សង្កាត់ស្មាច់មានជ័យក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោកអភិបាលខេត្តស្តីទី សូមឲ្យអាជ្ញាធរពាក់ព័ន្ធ និងក្រុមការងារ ព្រមទាំងប្រជាពលរដ្ឋក្នុងភូមិទាំងមូល ផ្ដល់កិច្ចសហការឲ្យបានគ្រប់ជ្រុងជ្រោយ ជាមួយមន្ត្រីជំនាញ ក្នុងការផ្ដល់ឯកសារពាក់ព័ន្ធ ដើម្បីឲ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងជាប្រយោជន៍សម្រាប់បងប្អូនទទួលបាននៅប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ជាមួយគ្នានេះដែរសូមឱ្យអាជ្ញាធរ ប្រជាពលរដ្ឋ ត្រូវយោគយល់ ក្នុងការរក្សាផ្លូវទឹក ចំណីផ្លូវ ដើម្បីចៀសវាងការលិចលង់នារដូវវស្សា នៅប៉ះពាល់ដល់ស្ថានភាពផ្លូវ និងសោភ័ណភាព ក្នុងក្រុង ក្នុងឃុំក្នុង ភូមិផងដែរ។

អត្ថបទទាក់ទង