រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ពិធីបើកការដ្ឋានសាងសង់ផ្លូវមេតុងអាមេ ចំនួន ០៥ ខ្សែ ប្រវែង ៣,០០០ ម៉ែត្រ នៅក្នុងសង្កាត់ស្ទឹងវែង និងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (610)

លោក ផៃធូន ផ្លាមកេសន អភិបាលខេត្តស្តីទី បានអញ្ជើញ ជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវមេតុងអាមេ ចំនួន ០៥ ខ្សែ ប្រវែង ៣,០០០ ម៉ែត្រ នៅក្នុងសង្កាត់ស្ទឹងវែង និងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

លោកអភិបាលខេត្តស្តីទី បានលើកឡើងថា ផ្លូវបេតុងអាមេ ប្រវែង ៣,០០០ ម៉ែត្រ នាពេលនេះ ជាគម្រោងវិនិយោគ របស់រដ្ឋបាលខេត្តកោះកុង ឆ្នាំ២០១៩ សម្រាប់គម្រោងសាងសង់ផ្លូវបេតុងប្រចាំឆ្នាំ ត្រូវបានសាងសង់ជាជំហានៗ តាមដំណាក់កាល ដូច្នេះត្រូវបែងចែកទៅតាមបណ្តាសង្កាត់ផ្សេងៗ ជាការពិតណាស់ផ្លូវដែលបើកការដ្ឋាននាពេលនេះពិតជាបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន សម្រាប់ការធ្វើដំណើរ ការដឹកជញ្ជូននានា ដើម្បីអោយផ្លូវប្រើប្រាស់បានយូរអង្វែង សូមបងប្អូនជួយថែរក្សាទាំងអស់គ្នា និងជួយទប់ស្កាត់ការដឹកលើសទម្ងន់ផងដែរ ព្រមទាំងផ្តល់ព័ត៌មាន ដល់អាជ្ញាធរពាក់ព័ន្ធ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021
កែប្រែចុងក្រោយ : 12 ម៉ោងមុន