រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ជូនដល់គ្រួសារសពលោក លាង ចែម(និវត្តន៍ជន)ជាសមាជិកស អ កនៅភូមិចំាយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និហជាអនុប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង តំណាងលោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធានគណៈកម្មាធិការស អ កខេត្តកោះកុងបានដឹកនាំក្រុមលេខាធិការដ្ឋានស អ កខេត្តនិងប្រធាន អនុប្រធានស អ កស្រុកមណ្ឌលសីមា ប្រធានកិត្តិយសស អ កឃុំប៉ាក់ខ្លង ប្រធានសាខាស អ កឃុំប៉ាក់ខ្លង និងមេភូមិចំាយាម។ ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះចំនួន៤លានរៀល និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសស អ កខេត្តកោះកុង បានឧបត្ថម្ភថវិកាចំនួន៥០មុឺនរៀល និងថវិកាសប្បុរសជន៦១មុឺនរៀលមជូនដល់គ្រួសារសពលោក លាង ចែម(និវត្តន៍ជន)ជាសមាជិកស អ កនៅភូមិចំាយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្នុងនោះដែរលោកប្រធានគណៈកម្មាធិការស អ កខេត្តបានឧបត្ថម្ភអង្ករចំនួន០២បាវតូច មី១កេះតូចទឹកត្រីចំនួន០១កេះ ទឹកសុីអុីវចំនួន០១កេះ៕

អត្ថបទទាក់ទង