រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គបំប៉នថ្នាក់ពន្លឿនជួយកុមារលើសអាយុ

វគ្គបំប៉នថ្នាក់ពន្លឿន ដល់លោកនាយក លោកគ្រូ អ្នកគ្រូ មកពីតាមស្រុក ចំនួន៤ រួមមាន ស្រុកមណ្ឌលសីមា ថ្មបាំង បូទុមសាគរ និងស្រែអំបិល ដោយមានអ្នកចូលរួមសរុប៣៦នាក់ក្នុងនោះស្រី១៨នាក់។វគ្គបំប៉ននេះផ្តោតលើបច្ចេកទេសបង្រៀនថ្នាក់ពន្លឿន និងការគ្រប់គ្រងសិស្ស។សូមបញ្ជាក់ថាកុមារដែលរៀនថ្នាក់ពន្លឿនគឺជាប្រភេទកុមារដែលលើសអាយុ ហើយរយៈពេលសិក្សា៣ឆ្នាំនឹងត្រូវបញ្ចប់កម្រិតបឋមសិក្សា។ សម្រាប់ខេត្តកោះកុងមានសាលាបឋមសិក្សាចំនួន៦ ដែលអនុវត្តកម្មវិធីនេះរួមមាន ៖

១.សាលាបឋមសិក្សាស្រែអំបិល ស្រុកស្រែអំបិល

២.សាលាបឋមសិក្សាជីផាត ស្រុកថ្មបាំង

៣.សាលាបឋមសិក្សាឬស្សីជ្រុំស្រុកថ្មបាំង

៤.សាលាបឋមសិក្សា ហ.ស ចាំយាម ស្រុកមណ្ឌលសីមា

៥.សាលាបឋមសិក្សាថ្មស ស្រុកបុទុមសាគរ

៦.សាលាបឋមសិក្សាអណ្តូងទឹក ស្រុកបូទុមសាគរ

អត្ថបទទាក់ទង