រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យ តួនាទីភារកិច្ច វឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ និងពិធីបំពាក់ឋានន្តរសក្កិ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តកោះកុង

នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យ តួនាទីភារកិច្ច វឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ និងពិធីបំពាក់ឋានន្តរសក្កិ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តកោះកុង ថ្នាក់អនុសេនីយ៍ទោ ចំនួន១៣ រូប ថ្នាក់ពលបាលត្រី ៣រូប ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី ថុង ណារុងមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុកស្នាក់ការព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត ។
វ/ត្រី ឈន ឌីណា

អត្ថបទទាក់ទង