លោក ជូ សេរីយា អនុប្រធានមន្ទីរ តំណាងលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង លោកប្រធាន អនុប្រធានការិយាល័យយុវជន និងកីឡាបានទទួលជួបក្រុមការងារសមាគមល្បុក្កតោកម្ពុជា នៅការិយាល័យធ្វើការលោកអនុប្រធានមន្ទីរ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីជួបពិភាក្សាលើកិច្ចការគ្រោងបើកសមាគមល្បុក្កតោនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិតថ្នាក់(បឋមសិក្សា និងមធ្យមសិក្សា)ទូទាំងខេត្តកោះកុង។ ក្រុមប្រតិភូសមាគមបានជម្រាបថ្នាក់ដឹកនាំមន្ទីរ ពីគោលបំណងនៃការបង្កើតសមាគមនៅតាមគ្រឹះស្ថានសិក្សានេះដើម្បីលើកស្ទួយវិស័យកីឡាពិសេសចូលរួមអភិរក្សកេរតំណែលក្បាច់គុនបុព្វបុរសដូនតាខ្មែរយើងផង ដើម្បីកុលបុត្រកុលធីតាខ្មែរមានសុខុមាលភាពល្អ មានជីវភាពរស់នៅល្អ មានសាមគ្គីភាពប្រកបដោយបរិយាបន្ន ស្របតាមខ្លឹមសារផ្សព្វផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា " ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត " ដើម្បីឆ្ពោះទៅស៊ីហ្គេមលើកទី៣២ដែលព្រះរាជាណាចក្រកម្ពុជានៃយើងនឹងទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ។ ជំនួសមុខឱ្យថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋក្នុងខេត្រកោះកុង លោក ជូ សេរីយា បានសម្ដែងនូវសេចក្ដីរំភើបរីករាយ សង្ឃឹមយ៉ាងមុតមាំថាសមាគមល្បុក្កតោនឹងលេចចេញជារូបរាងតាមគ្រប់គ្រឹះស្ថានសិក្សាក្នុងខេត្តឆាប់ៗ និងថ្លែងអំណរដល់ក្រុមការងារប្រតិភូសមាគមល្បុក្កតោកម្ពុជាដែលបានសម្រេចបង្កើតសមាគមនេះក្នុងខេត្តកោះកុង ។ទន្ទឹមនឹងនោះ លោកអនុប្រធានមន្ទីរគោរពជូនពរដល់ក្រុមប្រតិភូស្នាក់នៅក្មុងខេត្រ និងធ្វើមាតុភូមិនិវត្តន៍ទៅគេហដ្ឋានវិញប្រកបដោយសុខសុវត្ថិភាព ពិសេសសូមក្រុមការងារ និងក្រុមគ្រួសារចៀសផុតពីឆ្លងជំងឺកូវីដ-១៩។(អត្ថបទ ៖ ហង់ សុវណ្ណ)
សមាគមល្បុក្កតោកម្ពុជាគ្រោងបង្កើតសមាគមល្បុក្កតោនៅគ្រប់គ្រឹះស្ថានសិក្សាក្នុងខេត្តកោះកុង
- 711
- ដោយ មន្ទីរអប់រំ យុវជន និងកីឡា
អត្ថបទទាក់ទង
-
កិច្ចប្រជុំពិនិត្យលទ្ធផលការផ្តល់សេវារំលូតកូនប្រកបដោយសុវត្ថិភាពក្នុងត្រីមាសទី១ ឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង
-
លោកស្រី លិ ឡាំង ប្រធាន .គ.ក.ន.ក ឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំ គ.ក.ន.ក ប្រចាំខែមេសា របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ។
- 711
- ដោយ រដ្ឋបាលស្រុកកោះកុង
-
លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំពិភាក្សា និងណែនាំស្ដីពីការរៀបចំផលិតវីដេអូឯកសារ សម្រាប់ដាក់ចូលជាបេក្ខភាពភូមិទេសចរណ៍ឆ្នេីម ដេីម្បីចូលរួមក្នុងការប្រកួតប្រជែង”ភូមិទេសចរណ៍ឆ្នេីម(Best Tourism Village) របស់អង្គការទេសចរណ៍ពិភពលោក UNWTO នៅឃុំពាមក្រសោប
- 711
- ដោយ រដ្ឋបាលស្រុកមណ្ឌលសីមា
-
លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងចាក់សំរាម និងពិនិត្យទីតាំងជីករណ្តៅថ្មីចំនួន០៣រណ្តៅ សម្រាប់ត្រៀមដាក់សំរាមដឹកមកពីក្រុងខេមរភូមិន្ទ ០២រណ្តៅ ស្រុកមណ្ឌលសីមា ០១រណ្តៅ និងធ្វើផ្លូវចូលទៅកន្លែងចាក់សំរាម ប្រវែង៣០ម៉ែត្របន្ថែមទៀត ដែលស្ថិតនៅភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា
- 711
- ដោយ ហេង គីមឆន
-
លោកបណ្ឌិត សំឃិត វៀន អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងក្របខ័ណ្ឌរួម ផែនទីបង្ហាញផ្លូវ និងផែនការសកម្មភាពសម្រាប់ដោះស្រាយចំណាយកកស្ទះ តាមរយៈប្រព័ន្ធ Zoom
- 711
- ដោយ ហេង គីមឆន
-
មន្ត្រីមន្ទីរទេសចរណ៍ចុះស្រង់ទិន្នន័យកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍
- 711
- ដោយ មន្ទីរទេសចរណ៍
-
លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ការចែកប័ណ្ណព័ត៌មាន ការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុងប្រឹក្សាក្រុង ក្រុងប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤
- 711
- ដោយ ហេង គីមឆន
-
លោក ហាក់ ស៊ីម អភិបាលរងស្រុកមណ្ឌលសីមា បានចូលរួមកិច្ចប្រជុំ ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ការចែកបណ្ណព័ត៍មាន ការ ឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤
- 711
- ដោយ រដ្ឋបាលស្រុកមណ្ឌលសីមា
-
លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌល សីមា បានដឹកនាំក្រុមការងារថ្នាក់ស្រុក ឃុំ ចូលរួមអមដំណើរ លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង ចុះពិនិត្យមើលទីតាំងត្រៀមជីករណ្តៅសម្រាប់ទុកដាក់សម្រាមចំនួន ២កន្លែង របស់ស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ
- 711
- ដោយ រដ្ឋបាលស្រុកមណ្ឌលសីមា
-
លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការរៀបចំផែនការ សកម្មភាព និងថវិកាឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់រាជធានី ខេត្ត
- 711
- ដោយ ហេង គីមឆន