រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនំាកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងផ្សារស្រែអំបិល

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនំាកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងផ្សារស្រែអំបិល ដោយមានការចូលរួមពីលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអភិបាលស្រុកស្រែអំបិល ព្រមទាំងមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ។

កិច្ចប្រជុំនេះមានគោលបំណងដោះស្រាយបញ្ហាជាកង្វល់របស់ប្រជាពលរដ្ឋកន្លងមក ដែលតែងតែស្នើសុំតាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង នាឆ្នាំកន្លងទៅ។ បន្ថែមពីលើនេះ អង្គប្រជុំនឹងធ្វើឱ្យមានភាពច្បាស់លាស់នៃយន្តការនៃការគ្រប់គ្រងផ្សារ ដើម្បីធានារក្សាបាននូវសណ្តាប់ធ្នាប់ សោភណ្ឌភាព ព្រមទាំងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋសហគមន៍៕

អត្ថបទទាក់ទង