រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារវាយតម្លៃទីក្រុងស្អាតរៀបចំកិច្ចប្រជុំពិភាក្សាត្រៀមការរៀបចំទិវាទីក្រុងស្អាតលើកទី៩ ឆ្នាំ២០២១

ក្រុមការងារវាយតម្លៃទីក្រុងស្អាតរៀបចំកិច្ចប្រជុំពិភាក្សាត្រៀមការរៀបចំទិវាទីក្រុងស្អាតលើកទី៩ ឆ្នាំ២០២១

ខេត្តកោះកុង៖ លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារវាយតម្លៃទីក្រុងស្អាត បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំទិវាទីក្រុងស្អាតលើកទី៩ ឆ្នាំ២០២១ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នាពេលខាងមុខ ក្រោមប្រធានបទ «ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត» អមជាមួយការប្រកាស «ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣»។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោកស្រី ងិន សំណាង តំណាងមន្ទីរទេសចរណ៍ខេត្តកោះកុង និងសមាជិកក្រុមការងារ នៃរដ្ឋបាលខេត្តកោះកុង និងមានគោលបំណងពិភាក្សាលើការជ្រើសរើសទីតាំង និងពេលវេលាសមស្រប សម្រាប់ការរៀបចំពិធី ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការប៉ះពាល់ដល់វេលាប្រកបការងារប្រចាំថ្ងៃរបស់មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ក្នុងគោលបំណងទទួលបានគោលដៅរួមមួយ «ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត»។

ក្រៅពីនេះ លោកអភិបាលរងខេត្ត ក៏បានណែនាំឱ្យរដ្ឋបាលក្រុងខេមរភូមិន្ទ ចាត់សមាសភាពមន្ត្រីទទួលបន្ទុកការងាររៀបចំដាក់ពាក្យប្រឡងប្រណាំងចលនាទីក្រុងស្អាតលើកទី៣ឱ្យបានប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យខេត្តកោះកុង ឈានទៅដល់សម្រេចបាននូវលក្ខណៈវិនិច្ឆ័យកាន់តែប្រសើរ៕

អត្ថបទទាក់ទង