រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២១ នៅខេត្តកោះកុង

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២១ នៅខេត្តកោះកុង

ខេត្តកោះកុង៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការរង នៃ គ.អ.ឆ.ក. ក្នុងសិក្ខាសាលាផ្សព្វផ្សាយចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២១ អមជាមួយកិច្ចប្រជុំពិគ្រោះយោបល់ លើការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត និង «ក្រុមប្រតិបត្តិឆ្នេរ» ដែលបានប្រព្រឹត្តទៅនៅសាលាខេត្តកោះកុង និងមានអ្នកចូលរួមពីសំណាក់តំណាងកងកម្លាំងប្រដាប់អាវុធទាំង៣ អអភិបាលនៃគណៈអភិបាលក្រុង ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីបច្ចេកទេសមួយចំនួនទៀត។

សូមបញ្ជាក់ថា កន្លងមក ខេត្តកោះកុងមានបេក្ខភាពជ័យលាភីឆ្នេរខ្សាច់កម្សាន្តស្អាតចំនួន ៣ គឺ ឆ្នេរតារាសាគរ ឆ្នេរប៉ាក់ខ្លង និងឆ្នេរចាំយាម។ ឆ្នាំនេះ ខេត្តកោះកុងសង្ឃឹមថា នឹងស្នើសុំដាក់ពាក្យបេក្ខភាពចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតបន្ថែមទៀត។ ខណៈដែលថ្មីៗនេះ យើងទទួលបានភ្ញៀវទេសចរណ៍មកលេងកម្សាន្តច្រើននៅតាមតំបន់ឆ្នេររបស់យើង៕

អត្ថបទទាក់ទង