រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

“ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”

រដ្ឋបាលខេត្តកោះកុង ពិនិត្យឃើញថា កន្លងមក ករណីគ្រោះថ្នាក់ជាច្រើនបានកើតឡើង តាមបណ្តោយផ្លូវជាតិ៤៨ បណ្តាលមកពីអ្នកប្រើប្រាស់ផ្លូវ៖
១-មិនស្គាល់ភូមិសាស្រ្ត និងស្ថានភាពផ្លូវ
២-បើកបរខ្វះការប្រុងប្រយ័ត្ន
៣-ផ្ទុកទំនិញលើសចំណុះ
៤-វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់
៥-បើកបរក្នុងស្ថានភាពស្រវឹង ។ល។
អាស្រ័យហេតុនេះ សូមបងប្អូនសាធារណជន អ្នកប្រើប្រាស់ផ្លូវនេះ មេត្តាយកចិត្តទុកដាក់លើសុវត្ថិភាពចរាចរ បើកបរដោយប្រុងប្រយ័ត្ន មិនប្រមាថ គោរពច្បាប់ចរាចរណ៍ យោគយល់អធ្យាស្រ័យគ្នា ដើម្បីការពារ និងថែរក្សាអាយុជីវិត ក៏ដូចជាទ្រព្យសម្បត្តិរបស់ខ្លួន ទ្រព្យសម្បត្តិអ្នកដទៃ និងទ្រព្យសម្បត្តិរដ្ឋផងដែរ។
“ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” បំណងល្អពីរដ្ឋបាលខេត្តកោះកុង។

អត្ថបទទាក់ទង