រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាករណីប្រជាពលរដ្ឋក្រុម ៣១៧នៅស្រុកស្រែអំបិល ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាករណីប្រជាពលរដ្ឋក្រុម ៣១៧នៅស្រុកស្រែអំបិល ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងសំណើសំណូមពររបស់ប្រជាពលរដ្ឋក្រុម ៣១៧គ្រួសារ នៅស្រុកស្រែអំបិល ដែលរាជរដ្ឋាភិបាលបានដោះស្រាយគោលនយោបាយជូន។
កិច្ចប្រជុំពាក់ព័ន្ធនឹងសំណើរបស់ប្រជាពលរដ្ឋក្រុម៣១៧គ្រួសារនេះចំនួនបីចំណុចគឺ
១-ការស្នើសុំដោះដូរក្បាលដី (ទីតាំងដី)
២-ស្នើក្រុមការងារចុះចង្អុលបង្ហាញទីតាំងដីរបស់ពួកគាត់ ដែលទទួលបានពីការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាល
៣-កាលកំណត់ចេញបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុជូនពួកគាត់ និងការរៀបចំ និងការស្នើសុំដាក់លូបង្ហូរទឹក។

តាមរយៈកិច្ចប្រជុំនេះ
១-ចំពោះការស្នើសុំដោះដូរទីតាំងក្បាលដី និងការបង្ហាញទីតាំងដីជាក់ស្តែង លោក សុខ សុទ្ធី អភិបាលរងខេត្ត បានឱ្យប្រជាពលទាក់ទងជាមួយមន្ត្រីជំនាញរបស់រដ្ឋបាលស្រុកស្រែអំបិល និងបានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ។
២-ចំពោះសំណើសុំដាក់លូបង្ហូរទឹក គឺមន្ត្រីជំនាញបានចុះសិក្សារួចហើយ និងកំពុងរៀបចំសំណើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះរៀបចំឡើងនៅសាលាស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមពី រដ្ឋបាលស្រុកស្រែអំបិល តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត តំណាងប្រជាពលរដ្ឋក្រុម៣១៧ និងអ្នកពាក់ព័ន្ធ៕

អត្ថបទទាក់ទង