រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះត្រួតពិនិត្យបញ្ហាអនាម័យនៅតាមបណ្តោយឆ្នេរប៉ាក់ខ្លង

ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារមន្ទីរទេសចរណ៍បានចុះពិភាក្សាការងារជាមួយរដ្ឋបាលឃុំប៉ាក់ខ្លង អំពីការរក្សាអនាម័យទុកដាក់សំរាមតាមបណ្តោយឆ្នេរប៉ាក់ខ្លង និងជូនដំណឹងពីសូចនាករគោលធំៗចំនួន ២ បន្ថែមទៀត គឺគោលនយោបាយជាតិភូមិ-ឃុំមានសុវត្ថិភាព និងការអនុវត្តវិធានសុខាភិបាល ដើម្បីធានាបានថាគោលដៅទេសចរណ៍ឆ្នេរខ្សាច់កម្សាន្តទាំងអស់នៅក្នុងខេត្ត ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរមកសម្រាកកម្សាន្ត និងបានចុះណែនាំដល់ទីតាំងអាជីវកម្មទេសចរណ៍តាមបណ្តោយឆ្នេរធ្វើការសំអាតទីតាំងជុំវិញកន្លែងលក់ដូរ ដាក់តម្លៃលើបញ្ជីមុខម្ហូបអោយបានច្បាស់លាស់ និងត្រួតពិនិត្យមើលប៉មយាមនៅទីតាំងឆ្នេរ ដើម្បីត្រៀមរៀបចំចូលរួមក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២១ ក្នុងខេត្តកោះកុងនៅពេលខាងមុខ

អត្ថបទទាក់ទង