រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ធិន សម្បត្តិ មេឃុំ បានដឹកនាំក្រុមការងារឃុំចុះពិនិត្យ និងវាស់កម្តៅ…

ស្រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម នៅថ្ងៃអាទិត្យ ៩រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមិនាឆ្នាំ២០២១ លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម បានដឹក នាំក្រុមការងារឃុំរួមមាន: កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំតាតៃក្រោម និងលោកគ្រូពេទ្យសុខភាពឃុំតាតៃក្រោម បានចុះវាស់កំដៅ ជនជាតិខ្មែរ និងជនជាតិចិន ស្នាក់នៅរីសតសាហ្គា ចំនួន ០៩នាក់ ស្រី ០៥នាក់ ដើម្បីបង្កាទប់ស្កាត់ការពារជំងឺកូវីដ-១៩ (COVID-19) ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។ ក្រោយពីវាស់កំដៅរួចហើយ លោកមេឃុំ និងគ្រូពេទ្យបានណែនាំអោយពួកគាត់អនាម័យខ្ពស់ ពាក់ម៉ាស់លាងដៃនិងអាកល់ជាប្រចាំ ហាមចេញ-ចូលទៅណាមកណា ក្នុងរយ:ពេលធ្វើចត្តាលីស័កនេះ ។

ប្រភព:សន សេង

អត្ថបទទាក់ទង