រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សេចក្តីជូនដំណឹងស្ដីពីការផ្អាកពិធីអាពាហ៍ពិពាហ៍ ពិធីជួបលៀង និងការជួបជុំផ្សេងៗ នៅតាម​ឃុំទាំងបួន នៃស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង ៖ ថ្ងៃពុធ ១២ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ក្នុងស្ថានភាព បច្ចុប្បន្ននេះ ជំងឺកូវីដ -១៩ បាននឹងកំពុងរីករាលដាលក្នុងសហគមន៍ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ រដ្ឋបាល​ស្រុកកោះកុង សូមជម្រាបជូនដល់ លោក លោកស្រីមេឃុំ ផ្សព្វផ្សាយ និង ណែនាំដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើការផ្អាកជាបណ្តោះអាសន្ននូវកម្មវិធីរៀប អាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗទៀត និងត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្លួន នូវវិធានការ ៣ការពារ ៣កុំ ក្នុងវិធានការ ការពារកូវីដ ១៩ ចាប់ពីថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ តទៅ រហូតដល់មានការជូនដំណឹងជាថ្មីដូចខាងក្រោមៈ

ក. ៣ការពារ វិធានការ ការពារកូវីដ១៩៖

១.ពាក់ម៉ាស់

២.លាងដៃ

៣.គម្លាតសុវត្ថិភាព គម្លាតបុគ្គល (ចាប់ពី ១,៥ម៉ែត្រឡើងទៅ)

ខ. ៣កុំ វិធានការ ការពារកូវីដ១៩៖ ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់

២១. កុំទៅកន្លែងមានមនុស្សច្រើន

៣. កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំអោបគ្នាជាដើម

អត្ថបទទាក់ទង