រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៉ែត សុជាតិ សមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់ បានដឹកនាំកម្លាំង បន្តចុះយាមប្រជាពលរដ្ឋចេញ-ចូលក្នងមូលដ្ឋាន…

ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ នៅថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២១ លោក ប៉ែត សុជាតិ សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីប៉ុស្តិ៍សុខភាព និងកម្លាំងប្រជាការពារភូមិ ចុះប្រចាំការយាមតាមគោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ និងវាស់កម្តៅជូនប្រជាពលរដ្ឋចេញ-ចូលក្នុងឃុំ ជាពិសេសអ្នកមកពីតាមបណ្តាខេត្តដែលកំពុងតែកើតមាន ដូចជារាជធានីភ្នំពេញ ខេត្តកណ្តាលខេត្តព្រះសីហនុ ខេត្តព្រៃវែង និងប្រទេសថៃ និងវៀតណាមចូលមកក្នុងមូលដ្ឋាន។ ជាលទ្ធផលពំុមានប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត និងប្រទេសថៃ និងវៀតណាម ខាងលើចូល មកក្នុងមូលដ្ឋានឃុំទេ។ ប៉ុន្តែក៏មានប្រជាពលរដ្ឋមួយចំនួនដែលបានទៅបន្តការសិក្សានៅភ្នំពេញ បានវិលត្រឡប់មកពីភ្នំពេញវិញផងដែរ មានចំនួន ១០ នាក់ ស្រី ០៩ នាក់។ បច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន។

ប្រភព: សន សេង

អត្ថបទទាក់ទង