រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងថ្នាក់រដ្ឋបាលស្រុកមណ្ឌលសីមា ចុះត្រួតពិនិត្យមើលទីតាំងស្នើសូមធ្វើអាជីវកម្មកាយអាចម៍ ០១កន្លែង របស់​ លោកស្រី ទុយ អុន

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងថ្នាក់រដ្ឋបាលស្រុកមណ្ឌលសីមា ចុះត្រួតពិនិត្យមើលទីតាំងស្នើសូមធ្វើអាជីវកម្មកាយអាចម៍ ០១កន្លែង របស់​ លោកស្រី ទុយ អុន ដែលមានទីតាំងស្ថិតភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្នុងនោះលោកអភិបាលរងខេត្ត បានណែនាំអោយម្ចាស់អាជីវកម្មកាយអាចម៍ដីជីកយកធ្វើអាជីវកម្មលើទីតាំងស្នើសូម នៅចម្ងាយពីខាងក្រោយផ្ទះត្រឹម ២៥០ ម៉ែត្រ និងអនុវត្តតាមការណែនាំផ្សេងទៀតតាមជំនាញបន្ថែមទៀត ដែលមានមន្ទីររ៉ែ និងថាមពលសម្របសម្រួលលើកិច្ចការទាំងនេះ៕

អត្ថបទទាក់ទង