រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក មៀច ស៊ីនាម ជំទប់ទី២ រួមនិងក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិស្រែត្រាវ កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រមទាំងបុគ្គលិកមណ្ឌលសុខភាព បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និង បាននាំយកអំណោយ

16/03/2021 (8:30 am)

__________________

លោក មៀច ស៊ីនាម ជំទប់ទី២ រួមនិងក្រុមប្រឹក្សាឃុំ  អាជ្ញាធរភូមិស្រែត្រាវ កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រមទាំងបុគ្គលិកមណ្ឌលសុខភាពបានចុះជួបសំណេះសំណាលសួរសុខទុក្ខ និង បាននាំយកអំណោយ រួមមាន មី១កេះ ត្រីខ កំប៉ុង ១ឡូ និងគ្រឿងទេស១កញ្ចប់រួមមានស្ករសរ ទឹកដោះគោ កាហ្វេ សម្រាប់ក្នុងមួយគ្រួសារដែលជាអំណោយក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុក តាមរយៈលោកហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ

ជូនប្រជាពលរដ្ធដែលកំពុងធ្វើចត្តាឡីស័កចំនួន០៤គ្រួសារ ដែលស្ថិតនៅភូមិស្រែត្រាវ ឃុំថ្មស មានឈ្មោះដូចរាយនាមខាងក្រោម÷

១.ឈ្មោះ អ៊ូ សុខ ភេទ ស្រី អាយុ ២១ឆ្នាំ

២.ឈ្មោះ ហាន់ ស៊ីង ភេទ ប្រុស អាយុ១៩ឆ្នាំ

៣.ឈ្មោះ ថុង ទ្បុងហិន ភេទ ប្រុស អាយុ២៨ឆ្នាំ

៤.ឈ្មោះ វី សុខធា ភេទស្រី អាយុ២៥ឆ្នាំ និង

    ឈ្មោះ សុខ ចាន់ដាណា  ភេទ ស្រី អាយុ២៣

    ស្នាក់នៅផ្ទះរួមគ្នា។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

__________________

ថ្ងៃអង្គារ ៣ កើត ខែចេត្រ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១

March 16, 2021

អត្ថបទទាក់ទង